Shia-Kohrong-Bokor-Kampong Trach 1night 2days

321226926

កោះរ៉ុងសន្លឹម ~ បូកគោ ~ ភ្នំកំពង់ត្រាច ( ២ថ្ងៃ ១យប់ )
ថ្ងៃទី ១ ៖ ភ្នំពេញ – កោះរ៉ុងសន្លឹម
❖ ម៉ោង 5:00 ជួបជុំគ្នានៅវិមានឯករាជ្យ រួចចេញដំណើរទៅកាន់ក្រុងព្រះសីហនុ
❖ ម៉ោង 10:00 ធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ ៣ជាន់ទៅកាន់កោះថាស់ មុជទឹកមើលផ្កាថ្ម និងទទួលទានអាហារពេលថ្ងៃលើកប៉ាល់ រួចបន្តដំណើរទៅកាន់កោះរ៉ុងសន្លឹម
❖ ម៉ោង 13:00 មកដល់កោះរ៉ុងសន្លឹម ហែលទឹកលេង និងដើរកម្សាន្តព្រៃ តាមឆ្នេរកោះរ៉ុងសន្លឹម
❖ ម៉ោង 17:30 ត្រឡប់មកដល់ក្រុងព្រះសីហនុវិញ និង ទទួលទានអាហារពេលល្ងាច
❖ ម៉ោង 18:15 ធ្វើដំណើរឆ្ពោះទៅកាន់ភ្នំបូកគោ
❖ ម៉ោង 20:15 មកដល់សណ្ឋាគារឋានសួគ៌បូកគោស្នាក់នៅមួយយប់
ថ្ងៃទី ២ ៖ បូកគោ – ភ្នំកំពង់ត្រាច
❖ ម៉ោង 6:30 ទទួលទានអាហារពេលព្រឹក
❖ ម៉ោង 8:00 ទស្សនា កាស៊ីណូចាស់ , វិហារកាតូលិក , វត្តសំពៅប្រាំ , វាលស្រែ ៥០០ , ថ្មប្រាសាទ , ទីផ្កាបំពង់ក្រឡោម , ជ្រោះពពកវិល , បឹងធម្មជាតិ
❖ ម៉ោង 12:00 ទទួលទានអាហារថ្ងៃត្រង់នៅកំពត
❖ ម៉ោង 14:00 មកដលភ្នំកំពង់ត្រាច ទស្សនារូងព្រះចន្ទ , ល្អាងព្រះអាទិត្យ និង រូងថ្មធម្មជាតិជាច្រើនទៀត
❖ ម៉ោង 15:30 ធ្វើដំណើរត្រឡប់មកភ្នំពេញវិញ
❖ ម៉ោង 19:30 មកដល់រាជធានីភ្នំពេញ ៕

តម្លៃនៃកញ្ចប់ទស្សនកិច្ច………………88……………..USD រួមមាន៖
• ការស្នាក់នៅសណ្ឋាគារឋានសួគ៌បូកគោចំនួន ១យប់ ( 2នាក់/1បន្ទប់)
• ប្រសិនបើយកបន្ទប់សម្រាកម្នាក់ឯងត្រូវថែមទឹកប្រាក់ចំនួន…30……….USD សម្រាប់១យប់
• អាហារ ៥ ពេលតាមកម្មវិធី “ អាហារសម្រន់ ២ពេល នឹងអាហារ Set Menu ៣ ពេល”
• រថយន្តទេសចរណ៍ប្រកបដោយផាសុខភាព
• មគ្គុទេសក៍ និយាយភាសាខ្មែរ
• សំបុត្រ ទស្សនាតាមកម្មវិធី
• ទឹកសុទ្ធ មួយថ្ងៃ 1ដប
• ថែមជូនកាដូរជាមួករបស់ក្រុមហ៊ុនជាវត្ថុអនុស្សាវរីយ៍
បញ្ជាក់ ៖ តម្លៃនៃកញ្ចប់ទស្សនកិច្ចខាងលើមិនបូករួមបញ្ចូលនូវ ៖
***ចំណាំ
− ចំពោះអតិថិជនដែលមានកូនតូចទៅជាមួយត្រូវបង់ប្រាក់បន្ថែម
ក្មេងក្រោមអាយុ 5 ឆ្នាំ មិនបាច់បង់ប្រាក់
កូនក្មេងអាយុចាប់ពី 5ឆ្នាំដល់ 10ឆ្នាំ បង់ 70%នៃតម្លៃនៃកញ្ចប់ទស្សនកិច្ច
កូនក្មេងអាយុចាប់ពី 11ឆ្នាំឡើងទៅ បង់ 100%នៃតម្លៃនៃកញ្ចប់ទស្សនកិច្ច
គ្រួសារនីមួយៗអាចមិនបង់ប្រាក់ចំពោះកូនតូចដែលមានអាយុក្រោម 5 ឆ្នាំតែម្នាក់ប៉ុណ្ណោះ,ចំពោះកូនតូចទី 2 ដែលមកជាមួយគឺត្រូវបង់ប្រាក់ 70%នៃមនុស្សពេញ វ័យ
ចំពោះក្មេងអាយុ 5ឆ្នាំដល់ 10ឆ្នាំ គឺ ត្រូវគេងជាមួយ ឪពុកម្តាយក្នុងបន្ទប់តែមួយ
− ក្រុមហ៊ុនយើងខ្ញុំនឹងមិនទទួលខុសត្រូវលើបញ្ហាសុខភាពចំពោះមនុស្សចាស់អាយុចាប់ពី 70ឆ្នាំឡើងទៅ និងជនពិការឡើយ
− ចំពោះករណីដែលអតិថិជនចង់ផ្អាកដំណើរទស្សនកិច្ច ឬមានបំណងប្តូរថ្ងៃទស្សនកិច្ចត្រូវជូនដំណឹងមកយើងខ្ញុំក្នុងរយះពេល 6ថ្ងៃមុននៃថ្ងៃចេញដំណើរ
ករណីដែលអតិថិជនផ្តល់ដំណឹងផ្អាកដំណើរទស្សនកិច្ចមុន 7ថ្ងៃនៃថ្ងៃចេញដំណើរនឹងត្រូវបង់ប្រាក់នៃតម្លៃកញ្ចប់ 10%ទស្សនកិច្ច
ផ្អាកមុន ចន្លោះ 5ថ្ងៃទៅ 7ថ្ងៃ នឹងត្រូវបង់ 30%នៃកញ្ចប់ទស្សនកិច្ច
ផ្អាកមុន ចន្លោះ 2ថ្ងៃទៅ 4ថ្ងៃ នឹងត្រូវបង់ 50%នៃកញ្ចប់ទស្សនកិច្ច
ផ្អាកមុន ចន្លោះ 1ថ្ងៃ នឹងត្រូវបង់ 90%នៃកញ្ចប់ទស្សនកិច្ច
− ក្រោយពេលផ្អាកដំណើរទស្សកិច្ច ទឹកប្រាក់របស់លោកអ្នកដែលនៅសល់ ក្រុមហ៊ុនយើងខ្ញុំនឹងប្រគល់ជូនវិញក្រោយរយះពេល 7ថ្ងៃគិតចាប់ពីថ្ងៃដែលដំណើរទស្សនកិច្ចត្រូវបាន បញ្ចប់៕

Leave a Reply

Your email address will not be published.